ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។ ព្រៃនេះ ក៏ជាជម្រកដល់ជីវៈចម្រុះដ៏សម្បូរបែប និងផ្តល់ជាប្រព័ន្ធអេកូឡូស៊ីជាច្រើន ដែលមានតម្លៃខាងអេកូឡូូស៊ី វប្បធម៌ និងសេដ្ឋកិច្ច។ ព្រៃឡង់ ជាព្រៃមួយក្នុងចំនោមព្រៃបៃតងជានិច្ចធំបំផុតនៅតំបន់ទំនាបនៃតំបន់ជីវៈចម្រុះឥណ្ឌូ-ភូមាដ៏សំខាន់1 ហើយវាត្រូវបានហៅថា ជាតំបន់ទេសភាពសំខាន់មួយក្នុងចំណោមតំបន់ទេសភាពសំខាន់បំផុតផ្សេងទៀតចំនួន ១០នៅក្នុងពិភពលោក ដោយសារតម្លៃនៃជីវៈសាស្ត្ររបស់វា។
Watch video សារះសំខាន់នៃព្រៃឡង់/ Advantage of Prey Lang online without registration, duration hours minute second in high quality. This video was added by user Punwath Prum 10 March 2017, don't forget to share it with your friends and acquaintances, it has been viewed on our site 22,869 once and liked it 501 people.